ថ្ងៃចេញផ្សាយ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០: ពិធីចាប់ឆ្នោតប្រគល់ដីឡូកសិកម្មដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣១៨គ្រួសារ ដែលរស់នៅក្នុង ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដែលមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម (ប្រាក់ សុវណ្ណ) អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារផងដែរ។ ពិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍នេះបានប្រព្រឹតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។ សូមបញ្ជាក់ផងដែរថា> បងប្អូនប្រជាពលរដ្ឋទាំងចំនួន ៣១៨គ្រួសារនោះ គឺមានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះកម្មពិធីនេះ ព្រោះវាមានប្រសិទ្ធភាព និងយុត្តិធម៌បំផុតសម្រាប់ពួកគាត់! សូមអរគុណ!

0 Comments