(សែនសុខ):ប្រជាពលរដ្ឋកំពង់រងចាំមេីល តេីអាជ្ញាធរបង្រ្កាបទីតាំងប្រជល់មាន់ខាងលេីនេះបានអត់......




 (ភ្នំពេញ) ÷ស្ងាត់មួយរយ:ពេលខ្លីមកហើយប៉ុន្តែឥឡូវនេះគេសង្កេតឃើញម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះហ៊ាននាំបក្សពួកនៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេងហើយនាំគ្នាចាក់ធុងបាសយ៉ាងទ្រហឹងនៅក្នុងឃ្លាំងកន្លែងទីតាំងបើកល្បែង ម្តុំមានផ្ទះជួលជាច្រើនបន្ទប់ចូលតាមផ្លូវលំផ្ទះសំណាក់ ម៉ូនស្តារ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះមានអំណាចធំដូចដែលគេនិយាយពិតមែនទេដឹង!?បានហ៊ានប្រឆាំងការណែនាំនូវវិធានការនិងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ បីកុំ បីការពារ

យោងតាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិខាងលើនេះបាននាំគ្នាប្រាប់អ្នកសារព័ត៌មានឲ្យបានដឹងថា÷ មានទីតាំងបើកបទល្មើសល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះកំពុងតែវង្វក់ស្មារតីឲ្យក្រុមអ្នកញៀនល្បែងនាំគ្នាចូលទៅលេងយ៉ាងកុះករហាក់បីដូចមិនដែលចេះខ្លាចញញើតការរីករាលដាលជំងឺ កូវីដ19,, ទើបតែបម្លែងថ្មីនោះឡើយ!?

ប្រភពដដែលបានបន្តទៀតថា÷បច្ចុប្បន្ននេះធ្វើឲ្យបងប្អូនពលរដ្ឋមានកង្វល់និងការភ័យខ្លាចអំពីបញ្ហាខ្លាចឆ្លងរីករាលដាលជំងឺ កូវីដ ១៩,, ពីពួកអ្នកដែលមកលេងល្បែងខុសច្បាប់នៅទីកន្លែងនេះនិងភ័យខ្លាចអំពីអសន្តិសុខដូចជាអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។

ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋនាំគ្នាចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានវិធានការចាត់កម្លាំងចុះបង្ក្រាបទីតាំងបើកបទល្មើសល្បែងសុីសងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃ ស្ថិតនៅភូមិ ខាងលើនេះតាមគោលនយោបាយភូមិ ឃុំ សង្កាត់ឲ្យមានសុវត្ថិភាពផងទាន៕

Post a Comment

0 Comments