ថ្ងៃចេញផ្សាយ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០: ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីដែលមានសញ្ញាសុវត្ថិភាពខ្ពស់ ដែលហៅជាភាសារអង់គ្លេសថា Hologram កាលពីថ្ងៃទី១១ វិច្ឆិកាថា ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណប្រភេទថ្មីរបស់ក្រសួងមហាផ្ទៃនេះក្នុងគោល ផ្តល់ឱ្យពលរដ្ឋបានប្រើប្រាស់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុវត្ថិភាពខ្ពស់ និងមានលក្ខណៈពិសេសជាងមុន។ បើតាមក្រសួងមហាផ្ទៃ ពលរដ្ឋដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណចាស់ អាចបន្តប្រើប្រាស់បានរហូតដល់អស់សុពលភាព ចាំប្ដូរថ្មី។ សូមអរគុណ!

0 Comments