ការអះអាងរបស់ សម្តេចក្រឡាហោម (ស ខេង) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃចេញផ្សាយ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០: ការអះអាងរបស់ សម្តេចក្រឡាហោម (ស ខេង) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីធានា និងសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលសម្រាប់រយៈពេល១០ឆ្នាំ ខាងមុខចាំបាច់ ត្រូវបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដែលការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ គឺជាកត្តាដ៏មានសារៈសំខាន់។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារ ទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា ដើម្បីធានាសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាល សម្រាប់រយៈពេល១០ឆ្នាំខាងមុខ ចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធ រដ្ឋបាលសាធារណៈឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដែលការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សាធារណៈ គឺជាកត្តាដ៏មានសារៈសំខាន់។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានកោតសរសើរភាគីពាក់ព័ន្ធរបស់រដ្ឋ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបានផ្តល់ការគាំទ្រ និងចូលរួមអនុវត្តន៍យ៉ាងសកម្មក្នុងដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុង រយៈពេល២ទសវត្សរ៍កន្លងមកនេះ។ សម្តេចក្រឡាហោមបន្តថា កម្មវិធីជាតិដំណាក់កាលទី២ នឹងត្រូវកំណត់ឱ្យ បានច្បាស់លាស់នូវការទទួលខុសត្រូវ រវាងក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីចៀសវាងឱ្យបាននូវភាព មិនច្បាស់ លាស់នៃការទទួលខុសត្រូវ និងភាពត្រួតស៊ីគ្នានៃការទទួលខុសត្រូវ រវាងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ សូមអរគុណ!

Post a Comment

0 Comments