ថ្ងៃចេញផ្សាយ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០: ចៅក្រមសហរដ្ឋអាមេរិក បានចេញបញ្ជាឲ្យផ្អាកការទាញយកកម្មវិធី (TikTok) ជាបណ្តោះអាសន្ន! ចំពោះដីការដែលចៅក្រមសហរដ្ឋអាមេរិក បានចេញបញ្ជាឲ្យផ្អាកការទាញយកកម្មពិធី(TikTok)នេះគឺ បានធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មុនបម្រាមរបស់ក្រសួងពាណិជ្ជកម្មអាមេរិកក្រោមហេតុផលសន្តិសុខជាតិ ត្រូវចូលជាធរមាន ចំពោះបម្រាមដែលហាមឃាត់មិនឲ្យទាញយកកម្មវិធី(TikTok)ពី App store និង Play store។ ចៅក្រមសហព័ន្ធមកពីរដ្ឋវ៉ាស៊ីនតោន គឺលោក (Carl Nichols) ដែលបានចេញដីកាឲ្យផ្អាកជាបណ្តោះអាសន្ននេះ។ សម្រាបការអនុវត្តបម្រាមរបស់ក្រសួងពាណិជ្ជកម្ម ក្រោយមានការតវ៉ាពីសំណាក់ក្រុមហ៊ុន (TikTok) លោក បានមានប្រសាសន៍ថា> វិធានការដែលហាមឃាត់មិនឲ្យទាញយកកម្មវិធីនេះ ជាការដកហូតសិទ្ធិយ៉ាងសំខាន់របស់ក្រុមហ៊ុន។ ប៉ុន្តែ ចំពោះមូលហេតុ គឺលោកមិនទាន់បានបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ពីព្រោះរង់ចាំការបកស្រាយជាមួយភាគីដើមបណ្ដឹង និង ចុងបណ្ដឹងជាមុនសិន មុននឹងបញ្ជាក់ដីកាជាសាធារណៈ។ ចំណែកមេធាវីតំណាងក្រុមហ៊ុន (TikTok) បានលើកឡើងថា> ចំពោះការហាមមិនឲ្យទាញយកកម្មវិធី (TikTok)នេះ គឺមិនធ្លាប់មាន និង មិនសមហេតុផល។ លោកបន្ថែមទៀតថា> មានហេតុផលអ្វី ដែលហាមឃាត់មិនឲ្យទាញយកកម្មវិធី(TikTok)បែបនេះ ខណៈពេលក្រុមហ៊ុនកំពុងតែធ្វើការចចារគ្នា។ លោកបានអះអាងថា> នេះគឺជាការធ្វើបាបក្រុមហ៊ុន និង គ្មានបញ្ហាបន្ទាន់អ្វីនោះឡើយ។ សូមអរគុណ!

0 Comments