នៅព្រឹកថ្ងៃទី១០ មិថុនានេះ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី នៅមានវត្តមានច្រើននៅឡើយ នៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ មិថុនា ខណៈអាជ្ញាធរទុកពេលបន្ថែមឱ្យម្ចាស់សំណង់រុះរើដោយខ្លួនឯង។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពន្យល់ថាការពន្យារពេលនេះ ព្រោះអាជ្ញាធរមិនចង់អនុវត្តវិធានការច្បាប់ភ្លាមៗ ដែលនាំឱ្យខូចខាតដល់ទ្រព្យ និងសម្ភារផ្សេងៗរបស់ពលរដ្ឋទាំងនោះ។
រហូតដល់ថ្ងៃយើងផុតឱសានវាទនេះ(ថ្ងៃទី៩មិថុនា) យើងចង់ទុកពេលឱ្យពួកគាត់បន្តិចទៀត ព្រោះដោយសារពលរដ្ឋទាំងនោះ កំពុងតែរុះរើចេញទៅហើយ។ អ៊ីចឹង! យើងអត់ចង់ចុះអនុវត្តវិធានការរដ្ឋបាល ភ្លាមទេដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិ និងខូចខាតសម្ភារផ្សេងៗជាដើមទេ។ នេះយោងតាមការប្រាប់អោយដឹងពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ។ ខាងក្រោមជាទិដ្ឋភាពនៃផ្ទះបណ្តែតបែត្រី និងសំណង់ឥតសណ្តាប់ធ្លាប់នៅចំណុចភូមិកណ្តាល សង្កាត់ព្រែក ខណ្ឌព្រែកព្នៅ។ សូមអរគុណ!



0 Comments