ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី៣៩នាក់ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ និងមិនមានអ្នកជាសះស្បើយនោះទេ។ គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានខាងលើ មាន៣៥នាក់ បានជាប់ទាក់ទងនឹង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង ៤នាក់ទៀត ជាករណីនាំចូល។ តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៨០៤ករណី ក្នុងនោះអ្នកជំងឺ ៤៧៧នាក់ បានជាសះស្បើយ។ ជាមួយគ្នានោះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៣០២នាក់ ក្នុងនោះ មានប្រុស១៥២នាក់ និងស្រី១៥០នាក់។ សូមអរគុណ!

0 Comments