ថ្ងៃចេញផ្សាយ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១: បងប្អូនកម្មកររោងចក្រ (ឃែនធឺរេន) (Canteran Apparel Cambodia Co.,LTD) ប្រមាណ៥០០នាក់ បាននាំគ្នាធ្វើការបាតុកម្ម និងបានបិទផ្លូវ វេងស្រេងធ្វើអោយមានការកកស្ទះយ៉ាងខ្លាំ នៅក្នុងសង្កាត់ចោចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងគោលបំណងទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់ឈ្នួលអោយបានទៀងទាត់។ បងប្អូនកម្មកររោងចក្រ (ឃែនធឺរ) បានអះអាងថា ជាង១ឆ្នាំមកនេះ ការបើកប្រាក់ខែតែងតែយឺតយ៉ាវរាល់ខែ។ កម្មករ-កម្មការិនីនៃរោងចក្រកាត់ដេរ ឃែនធឺរេន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ វេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាធ្វើពហិការមិនចូលធ្វើការ ដោយសារតែក្រុមហ៊ុនបើកប្រាក់ឈ្នួលមិនបានទៀងទាត់សោះ។ កម្មការិនីម្នាក់ ឈ្មោះ ត្រេស ពិសិដ្ឋ ដែលធ្វើការអស់រយៈពេលជាង២ឆ្នាំ ក្នុងរោងចក្រ ឃែនធឺរេន បានប្រាប់ថា ការបើកប្រាក់ខែយឺតយ៉ាវនេះ បានធ្វើឲ្យជីវភាពរបស់ពួកគាត់ ជួបការលំបាកយ៉ាងខ្លាំង ដោយសារមិនមានប្រាក់បង់ថ្លៃផ្ទះ ទឹក ភ្លើង ជាពិសេសបង់ថ្លៃធនាគារ និងចំណាយប្រចាំថ្ងៃផងដែរ។
កម្មការិនីរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា> ក្រុមហ៊ុនបើកប្រាក់ខែឲ្យពួកខ្ញុំមិនទៀងទាត់នោះទេ គឺស្រេចតែចិត្តគាត់ចង់បើកឲ្យ ដោយមិនដែលខ្វល់អំពីទុកលំបាករបស់ពួកខ្ញុំសោះ បែបនេះហើយទើបធ្វើអោយពួកខ្ញុំធ្វើការតវ៉ា ហើយពួកខ្ញុំគ្រាន់តែចង់ទាមទារឲ្យបើកប្រាក់ឈ្នួលឲ្យបានទៀងទាត់ និងសុំឲ្យបើកប្រាក់អតីតភាពផងដែរ។ បងប្អូនកម្មករ កម្មការិនី បានបន្ថែមថា កន្លងមកពួកគាត់ធ្លាប់បានដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងពាក់ពាន់ដែរ ប៉ុន្តែមិនមានប្រសិទ្ធភាពសោះ ហើយរយៈពេលជាងមួយឆ្នាំមកនេះ ពួកគាត់បានធ្វើការតវ៉ាប្រមាណ៥ដងហើយ ដោយតែបញ្ហាបើកប្រាក់យឺតយ៉ាវនេះ។











0 Comments