ថ្ងៃចេញផ្សាយ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១: សម្ដេច ហ៊ុន សែន បានលើកដំណាលថា មានមន្ត្រីខ្លះ ពេលបានឡើងដំណែងនិងតួនាទី ស្រាប់តែឱ្យប្រពន្ធទៅរៀបចំការិយាល័យការងារ តាំងពីតុអង្គុយ និងមើលគ្រូទស្សទាយពីហុងស៊ុយឡើងទៅ។ សម្ដេច ហ៊ុន សែន ចាត់ទុកទង្វើបែបនេះ គឺជាការបើកដៃឱ្យប្រពន្ធលូកលាន់កិច្ចការងារ ដែលនាំឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។ វាមិនគប្បីភ្នែកមន្ត្រីធ្វើការជាមួយយើង ចាំបាច់អីឱ្យប្រពន្ធមកត្រួតដល់ការិយាល័យកន្លែងធ្វើការរបស់ប្តីនោះ។ កន្លែងធ្វើការល្អហើយ តែខ្ញុំសុំរម្លឹកថែមទៀត គឺប្រសិទ្ធភាពការងារ បើអត់មានប្រសិទ្ធភាពហើយ ខ្ញុំសូមជម្រាបថា ទោះបីអគារហ្នឹងល្អហើយ លើសហ្នឹង១០ដង ក៏វានៅតែប៉ុណ្ណឺងដែរ»។ នេះជាការបញ្ជាក់របស់សម្ដេច ដែលបានបន្ថែមថា កន្លែងការងារកាន់តែល្អ ត្រូវធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព តាមបែបទំនើបកម្ម។ មិនតែប៉ុណ្ណោះសម្ដេច ក៏ប្រាប់ឱ្យប្រធានមន្ទីរខេត្តទាំងអស់ ប្រុងប្រយ័ត្នចំពោះការបំពេញការងារ ដោយកុំធ្វើការងារបែបខ្ជះខ្ជាយ ។ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖« សូមលោកប្រធានមន្ទីរទាំងឡាយ សូមប្រយ័ត្នត្រង់នេះ ដោយសារប្រធានមន្ទីរ គឺត្រូវចាត់តាំងតាមប្រកាសរដ្ឋមន្ត្រី ក្រោយមានសំណើរពីគណៈអភិបាលខេត្ត។ អ៊ីចឹងទេបែរជាមិនស្ដាប់អភិបាលខេត្ត ទៅស្ដាប់តែរដ្ឋមន្ត្រី។ ហើយពេលខ្លះទៀត ដោយសារខ្លួននៅថ្នាក់ក្រោមជាតិ មិនស្ដាប់រដ្ឋមន្ត្រី ទៅតាមតែគណៈអភិបាល។ តែរឿងសំខាន់ជាងហ្នឹងទៀត ទៅប្រាប់ចៅហ្វាយខេត្តថា ខ្ញុំប្រាប់រដ្ឋមន្ត្រី តែដល់ពេលរដ្ឋមន្ត្រី ឆ្លើយថាខ្ញុំអត់ដឹង។ អ៊ីចឹងទីចុងបំផុតមនុស្សនេះ អត់ដឹងនៅណាពិតប្រាកដ។ សូមអរគុណ!

0 Comments