ថ្ងៃចេញផ្សាយ ថ្ងៃទី០៤ ខែមករា ២០២១: ទឹងត្រែង: មន្ត្រីជំនាញ
សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប ប្រចាំខេត្តស្ទឹងត្រែងបានបង្កើនការត្រួតពិនិត្យចំណីអាហារនិងទំនិញគ្រប់ប្រភេទ ដែលអាជីវករលក់ដូរ នៅទីប្រជុំជនក្នុងភូមិច្រប់ ឃុំច្រប់ ស្រុកសេសាន ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកសុខភាព ទៅដល់អ្នកបរិភាគ ។ក្នុងសកម្មភាពចុះពិនិត្យចំណីអាហារនៅទីប្រជុំជនក្នុងភូមិច្រប់ ថ្ងៃទី០៤ ខែមករានេះ ប្រធានសាខា ក.ប បប្រចាំខេត្តស្ទឹងត្រែង បានបញ្ជាក់ថា មន្ត្រីជំនាញបានដកហូតទំនិញចំនួន០៧មុខផ្សេងៗពីគ្នាក្នុងនោះមានទឹកដោះគោខាប់ ទឹកដោះគោស្រស់ មីកញ្ចប់កូរ៉េ យ៉ាអ៊ួ ពពុះសណ្តែក ភេសជ្ជៈអូអ៊ីឈិ និងទឹកក្រូចចម្រុះ សរុបមានទម្ងន់(១៦៩គីឡូក្រាម) ដែលខូចគុណភាព ងាយប្រឈមគ្រោះថ្នាក់ដល់ សុខភាពអ្នកប្រើប្រាស់។លោកបន្តថា៖ជាមួយនឹងការដកហូតទំនិញខូចគុណភាពនេះ មន្ត្រីជំនាញបានដាស់តឿនឱ្យបងប្អូនអាជីវករទាំងអស់ ត្រូវចេះត្រួតពិនិត្យមើលទំនិញនាំចូល ឱ្យបានច្បាប់លាស់ ហើយកុំស្ដាយចំពោះចំណីអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស់ កុំលួចយកមកលក់ឱ្យប្រជាពលរដ្ឋ ដែលពួកគាត់មិនបានដឹងនោះ។
លោកស្រីផៃ ស៊ីណា អ្នក លក់ទំនិញនៅទីប្រជុំជន ច្រប់ឃុំក្បាលរមាស ស្រុកសេសាន បានទទួលយកការណែនាំនេះ និងអនុវត្តតាមមន្ត្រីជំនាញ ដោយពិនិត្យមើលគ្រប់មុខទំនិញ ទាំងគុណភាព-ស្លាកសញ្ញា និងកាលបរិច្ឆេទប្រើប្រាស់ ដើម្បីកុំឱ្យ ពេលសមត្ថកិច្ចមកពិនិត្យមានកំហុសដកហូតយក នាំឱ្យខាតបង់ថវិកា។
លោកស្រីថា៖ការពន្យល់ណែនាំពីមន្ត្រីជំនាញជាចំណេះដឹង សម្រាប់យកទៅបង្ហាត់បង្ហាញតៗគ្នាដើម្បីបង្កើនការប្រុងប្រយ័ត្ន និងនាំគ្នាអនុវត្តតាមការណែនាំមើលតាមលេខកូដឬ កាលបរិច្ឆេទប្រើប្រាស់ បើរបស់ផុតកំណត់ហើយ សូមកុំទិញព្រោះអ្នកលក់ក៏មិនបានមើលគ្រប់ទំនិញទាំងនោះដែរ។
លោកភូ សុខគា មន្ត្រីជំនាញផ្នែក ក.ប.បនេះដែរបានគាំទ្រចំពោះការយល់ដឹងរបស់បងប្អូនអាជីវករ ព្រោះការចេះជ្រើសរើសចំណីអាហារមានអនាម័យល្អយកមកលក់ឬបរិភោគ យើង ចៀសផុតពីផលអាក្រក់ ទាំងឡាយណា ដែលបណ្តាលមកពីចំណីអាហារខូចគុណភាពទាំងនោះ។
លោកស្រីសយ លឹង អាជីវករលក់ចំណីអាហារនៅភូមិឃុំក្បាលរមាសទទួលស្គាល់ថា កន្លងមកធ្លាប់មានប្រជាពលរដ្ឋយើង មកទិញចំណីអាហារមិនចេះមើល តាមតែអ្នកលក់យកឱ្យ ប៉ះទៅលើចំណីអាហារ ខូចគុណភាព បណ្តាលឱ្យ- ឈឺ ពោះ រាករូស ក្ដៅខ្លួន ឬរលាកបំពងក ជាដើម។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលមន្ត្រីជំនាញក.ប.បបានចុះទៅដល់ទីប្រជុំជនភូមិច្រប់ ឃុំក្បាលរមាស ខេត្តស្ទឹងត្រែង និងបានដកហូតទឹកក្រូចចម្រុះ៣០៤ដប មីកូរ៉េ ៣៣ កញ្ចប់និងចំណីអាហារផ្សេងៗទៀតដែលខូចគុណភាព សរុបមានទម្ងន់១៦៩គីឡូ ក្រាម យកទៅកម្ទេចចោល ដើម្បីព្រមានដល់អ្នកផ្សេងៗទៀតកុំឱ្យចេះតែលួចលាក់យកទំនិញខូចគុណភាពមកលក់ឱ្យអ្នកទិញទៅបរិភោគប៉ះពាល់សុខភាព។ សូមអរគុណ!



0 Comments