ថ្ងៃចេញផ្សាយ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០: ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធការិយាល័យថ្មីកាសែតខ្មែរថាមស៍ ជាផ្លូវការ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កាសែតខ្មែរថាមស៍ ដែលជា កាសែតឈានមុខគេនៅកម្ពុជា ដោយបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស ប្រកបដោយវិជ្ជាជីវៈ និង ក្រមសិលធម៌ល្អ ហើយប្រមូលផ្តុំ អ្នកថតរូប អ្នកយកព័ត៌មាន ថ្នាក់ដឹកនាំ គ្រប់គ្រង ទាំងជនជាតិខ្មែរ និងបរទេស ដែលមានជំនាញ និង បទពិសោធន៍ច្បាស់លាស់ ក្នុងការបំពេញកិច្ចការងារបានដោយរលូន និងមានប្រសិទ្ធភាព ទទួលបានការគាំទ្រពីអ្នកអាន អ្នកស្តាប់ ទាំងក្នុងនិងក្រៅប្រទេស ។
ឯកឧត្តម រដ្ឋមន្រ្តី មានជំនឿជឿជាក់ថា កាសែតខ្មែរថាមស៍ នឹងបន្តបោះជំហានទៅមុខទៀត ដោយឈរលើការផ្សព្វផ្សាយ ព័ត៌មានពិត ទាន់ហេតុការណ៍ និងដំណឹងផ្សេងៗជាច្រើនទៀត ដែលផ្តល់គុណតម្លៃដល់សាធារណជនទូទៅ។
ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធការិយាល័យថ្មីកាសែតខ្មែរថាមស៍ ជាផ្លូវការ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កាសែតខ្មែរថាមស៍ ដែលជា កាសែតឈានមុខគេនៅកម្ពុជា ដោយបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស ប្រកបដោយវិជ្ជាជីវៈ និង ក្រមសិលធម៌ល្អ ហើយប្រមូលផ្តុំ អ្នកថតរូប អ្នកយកព័ត៌មាន ថ្នាក់ដឹកនាំ គ្រប់គ្រង ទាំងជនជាតិខ្មែរ និងបរទេស ដែលមានជំនាញ និង បទពិសោធន៍ច្បាស់លាស់ ក្នុងការបំពេញកិច្ចការងារបានដោយរលូន និងមានប្រសិទ្ធភាព ទទួលបានការគាំទ្រពីអ្នកអាន អ្នកស្តាប់ ទាំងក្នុងនិងក្រៅប្រទេស។
ឯកឧត្តម រដ្ឋមន្រ្តី មានជំនឿជឿជាក់ថា កាសែតខ្មែរថាមស៍ នឹងបន្តបោះជំហានទៅមុខទៀត ដោយឈរលើការផ្សព្វផ្សាយ ព័ត៌មានពិត ទាន់ហេតុការណ៍ និងដំណឹងផ្សេងៗជាច្រើនទៀត ដែលផ្តល់គុណតម្លៃដល់សាធារណជនទូទៅ។ សូមអរគុណ!

0 Comments