ករណីនាំចូល អ្នកមានវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​២នាក់ នេះបើយោងទៅតាមការរកឃើញរបស់ក្រសួងសុខាភិបាល...

ថ្ងៃចេញផ្សាយ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០: នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​២នាក់ជាករណីនាំចូល និងមិនមានករណីជាសះស្បើយនោះទេ។ គួរបញ្ជាក់ផងដែរថា តាមក្រសួងសុខាភិបាល ករណីវិជ្ជមានខាងលើជ៖ ១. បុរស​ជនជាតិ​ហ្សកដានី ​អាយុ ៤៧ ឆ្នាំ​មាន​អាសយដ្ឋាន ​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ដែលជា​អ្នក​ដំណើរ​មកពី​ប្រទេស​ហ្សកដានី ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មកដល់​កម្ពុជា ​នៅ​ថ្ងៃទី ១០ ខែធ្នូ​ឆ្នាំ ២០២០។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​នេះ​ ដែលផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ នៃ​ក្រសួង​សុខាភិបាល ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ​ត្រូវ​បានដាក់ឲ្យសម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង​និង​ហ​ង់​សិន​។ និង២. ជាបុរស​ជនជាតិ​ខ្មែរ​អាយុ ៣២ ឆ្នាំ​មាន​អាសយដ្ឋាន​ ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ដែលជា​អ្នក​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ម៉ាលី និង​បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង​ ដោយមកដល់​កម្ពុជា​នៅ​ថ្ងៃទី ១១ ខែធ្នូ​ ឆ្នាំ២០២០។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​នេះ​ ដែលផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ​ត្រូវ​បានដាក់ឲ្យសម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង ​និង​ហ​ង់​សិន។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៥៩ករណី ក្នុងនោះអ្នកជំងឺ៣០៧ បានជាសះស្បើយ។ ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ និង មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង ​និង​ហ​ង់​សិន រាជធានីភ្នំពេញដោយឡែកតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះ ព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា រកឃើញមានអ្នកឆ្លង សរុប ៤០នាក់ដដែល។ សូមអរគុណ!

Post a Comment

0 Comments