ថ្ងៃចេញផ្សាយ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០: យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៧២,០៥២,៤១៥ករណី ហើយក្នុងនោះមនុស្សសរុប ១,៦១០,៤៩៥នាក់ស្លាប់ និងជាង ៥០លាននាក់ បានជាសះស្បើយឡើងវិញ។
តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៦០១,៧៨៣ករណី និងមានមនុស្សជាង ១ម៉ឺននាក់ស្លាប់។
សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៦,៥២១,៩៤៨បានឆ្លង, ជាង៣០ម៉ឺននាក់ស្លាប់។
ដោយឡែកព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៩៦,៤៦២នាក់ និងអ្នកជំងឺជាង ២ពាន់នាក់ បានស្លាប់។ សូមអរគុណ!



0 Comments