កិច្ចទទួលសម្ភារៈពីឱសថស្ថាន អរុណរះ អង្ករ ១តោន ស្មើ ៤០បាវ មី ១០កេស ត្រីខ ១កេស-អាកុល ២កាន ស្មើ ៦០លីត្រ ម៉ាសខ្មែរ ១កេស ស្មើ ២៥០០ម៉ាស ថវិកា ៥០មុឺន រៀល

ថ្ងៃចេញផ្សាយ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០: លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយកខេត្តតំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង បានចូលរួមក្នុងពិធីប្រគល់ ទទួលសម្ភារៈពីឱសថស្ថាន អរុណរះ អង្ករ ១តោន ស្មើ ៤០បាវ មី ១០កេស ត្រីខ ១កេស-អាកុល ២កាន ស្មើ ៦០លីត្រ ម៉ាសខ្មែរ ១កេស ស្មើ ២៥០០ម៉ាស ថវិកា ៥០មុឺន រៀល ។ នាឱកាសនោះលោកអនុប្រធាន បានថ្លែងអំណរគុណដល់លោក ថោង ប៊ុនធឿន និងក្រុមគ្រួសារ ដែលជាម្ចាស់អំណោយ និងមានប្រសាសន៍ថា អំណោយដែលបានផ្ដល់ជូននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ សកម្មភាផ្សេងៗ រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
២ សសយក ស្រុកកំពង់រោទិ៍
>គណៈកម្មាធិការ និងយុវជន សសយក ឃុំរាជមន្ទីរបានធ្វេីការផ្សព្វផ្សាយពីវិធីកាពារ ជម្ងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិ បានចងបេន័រធំ បានផ្សព្វផ្សាយខិត្តប័ណ្ណ។

>គណៈកម្មាធិការ និងយុវជន សសយក ឃុំព្រះពន្លា ឃុំព្រៃធំ និងឃុំញរ បានចុះផ្សព្វផ្សាយពីក្បួនអនាម័យ និងវិធីការពារខ្លួនពីជម្ងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ។ សូមអរគុណ!

Post a Comment

0 Comments