ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន៣៣គ្រួសារ

ថ្ងៃចេញផ្សាយ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០: ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម កម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ចំនួន៣៣គ្រួសារ នៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមអរគុណ!

Post a Comment

0 Comments