ថ្ងៃចេញផ្សាយ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០: បន្ទាប់ពីទទួលបានព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋដែលបានបង្ហោះសារវីដេអូ នៅក្នុងបណ្ដាញសង្គម កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា គឺបានប្រទះឃើញគ្រាប់រុក្កែត ១០៧ ចំនួន ១គ្រាប់ នៅភូមិច្រកស្ដេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កន្លងមក អាជ្ញាធរ និងសមត្ថកិច្ច បានទំនាក់ទំនងផ្តល់ព័ត៌មានទៅអង្គភាពស៊ីម៉ាក់។ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងស៊ីម៉ាក់ បានចុះមកយកគ្រាប់នោះ ដែលជាប្រភេទក្បាលគ្រាប់រុក្កែត ១០៧ មម មករក្សាទុកនៅក្នុងអង្គភាពដើម្បីកម្ទេចចោលតាមនីតិវិធី។ សូមអរគុណ!




0 Comments