ថ្ងៃចេញផ្សាយ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០:
ការវិលត្រឡប់របស់និស្សិតកម្ពុជាទាំង ១២៨នាក់ ដែលទើបបញ្ចប់ការសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល បានត្រឡប់មកដល់កម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី២៥វិច្ឆិកានេះ តាមជើងយន្តហោះត្រង់ពីអ៊ីស្រាអែលមកកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការបរទេស បានបន្ថែមថា យន្តហោះដដែល នឹងដឹកជញ្ជូននិស្សិតកសិកម្ម២៥០នាក់ពីកម្ពុជា ត្រឡប់ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលវិញដែរ។ ក្រសួងការបរទេស ក៏បានណែនាំឲ្យអ្នកចេញ-ចូលកម្ពុជា ត្រូវធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន៣០៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយ២៩៨នាក់ និងកំពុងសម្រាកព្យាបាល៩នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។ សូមអរគុណ!

0 Comments