សម្ដេចក្រឡាហោម (ស ខេង) បាន​ឱ្យ​បងប្អូនប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សម្ដេចដោយ​ផ្ទាល់​ បើសិនជារាយការណ៍ទៅអាជ្ញាធរ​មូលដ្ឋាន គ្មានប្រសិទ្ធភាព

ថ្ងៃចេញផ្សាយ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០: សម្ដេច ស ខេង បាន​បញ្ជាក់ថា បើ​ពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ហើយ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ជូន​នោះ ពលរដ្ឋ​អាច​ប្រើប្រាស់​បណ្ដេញ​សង្គម ដូចជា​ហ្វេ​ស​ប៊ុ​ក​ជាដើម បង្ហោះ ឬ​រាយការណ៍​ព័ត៌មាន​ចូល​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ផ្ទាល់ ដើម្បី​ទទួលបាន​ដំណោះស្រាយ​។​ ​ថ្លែង​ចំពោះមុខ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា ឥឡូវនេះ​ស្រួល​ណាស់ បើ​ថា​រាយការណ៍​ទៅ​ប៉ូលិស​ប៉ុស្តិ៍​ហើយ ប៉ូលិស​ប៉ុស្តិ៍​ព្រងើយកន្តើយ មិន​ចាប់អារម្មណ៍ មិន​ចាត់វិធានការ យើង​មាន​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក មាន​(​បណ្ដាញ​)​ព័ត៌មាន​សង្គម​ច្រើនណាស់ ហើយ​ខ្ញុំ​ក៏មាន​ហ្វេ​ស​ប៊ុ​ក (​ពលរដ្ឋ​ប​ញ្ចូ​ន​)​ដាក់​មក​(​ហ្វេ​ស​ប៊ុ​ក​សម្ដេច​)​តាម​ហ្នឹង​ទៅ​។ អាហ្នឹង​គឺ​វា​(​អាចមាន​ដំណោះស្រាយ​)​លឿន​ទាំងអស់គ្នា​។​ សូមចុចមើលវីឌីអូខាងក្រោម ដើម្បីស្ដាប់ប្រសាស៍របស់សម្ដេចដោយផ្ទាល់ សូមអរគុណ!



Post a Comment

0 Comments