បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ(អិលអូឌី-LOD)៤នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួន ដោយសាររឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ...

ថ្ងៃចេញផ្សាយ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០: បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ (អិលអូឌី-LOD) ៤នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួន ដោយសារតែចុះអនុវត្តបញ្ច្រាស់ទិសពីការណែនាំសម្តេចតេជោ (ហ៊ុន សែន) ហាមមិនអោយរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអំឡុងពេលដែលលំបាក និងរងនៅការខ្វះខាតដោយសារតែជឺងឺCovid-19។​ សម្តេចតេជោ (ហ៊ុន សែន) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសំណូមពរអោយក្រុមហ៊ុនអចលនទ្រព្យទូទាំងប្រទេស មេត្តាយោគយល់ និងលើកលែងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងនៅការខ្វះខាត់ និងកំពុងតែលំបាកអំឡុងពេល ការរីករាលដាលជំងឺCovid-19នេះ និងហាមមិនអោយរឹបអូសទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ។ ប៉ុន្តែ ក្រុមហ៊ុនអចលនទ្រព្យ (អិលអូឌី-LOD) បានអោយបុគ្គលិករបស់ខ្លួនចំនួន ៤នាក់ សម្រុកចូលទៅផ្ទះមេភូមិ ហើយកាត់សោច្រវ៉ាក់ដើម្បីរឹបអូសម៉ូតូ១គ្រឿងពីកូនបំណុល ដោយមិនមានការអនុញ្ញាតពីសាលាដំបូងខេត្តកំពុងឆ្នាំង ដោយសារតែកូនបំណុលខកខានការបង់កាប្រាក់ចំនួនបីខែ។ ហេតុការនេះបានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងភូមិ កំពុងបាស្រូវខាងត្បូង ឃុំជល់សារ ស្រុកជល់គិរី ខេត្តកំពុងឆ្នាំង។ ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួនពីបទ បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃដោយចេតនា និងត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ តកំពុងឆ្នាំង និងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់។ សូមអរគុណ!

Post a Comment

0 Comments