កូនក្រពើចំនួន ១៥ក្បាល ដែលទើបតែញាស់ ត្រូវបានគេរកឃើញនៅក្នុងបឹង ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃចេញផ្សាយ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០: កូនក្រពើត្រីចំនួន ១៥ក្បាល ដែលត្រូវបានរកឃើញដោយក្រុមការងារ​ជំនាញ​របស់​អង្គការ (WCS) និងប្រជាសហគមន៍ បន្ទាប់ពីពួកគាត់ដើរល្បាតជាប់ជាប្រចាំក្នុងព្រៃអភិរក្ស ហើយក៏បានប្រទះ​ឃើញកូនសត្វក្រពើដ៍កម្រទាំងនោះ នៅក្នុងបឹងធម្មជាតិមួយកន្លែង ដែលស្ថិតនៅក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើយោយទៅតាមការបញ្ជាក់ពី លោក (សោម  ស៊ីថា) ដែលជាមន្ត្រីជំនាញបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានប្រាប់ទៅវិទ្យុជាតិ​កម្ពុជា។ លោកបានបន្ថែមទៀតថា>  ក្រុមការងារបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីបង្កើនកិច្ចការ ការពារអភិរក្សទៅលើសត្វក្រពើ​ត្រីទំាងនោះ ដោយសង្កេតតាមដានជាប្រចាំដើម្បីធានាទៅលើការរស់នៅរបស់ពួកវាអោយមានសុវត្ថិភាព ពីព្រោះតែសត្វ​ប្រភេទនេះជា​សត្វដែលកម្រមាន ហើយដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ (IUCN) ហើយក៏ជាប្រភេទសត្វដែល​ជិតផុតពូជនៅ​លើពិភព​លោកផងដែរ។ លោកបានបញ្ជាក់ទៀតថា>  វេលានោះក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិឃុំ ហើយការសហការដ៍ល្អមួយនេះក៏កាន់តែប្រសើរ​ឡើងនៅក្នុងការងារអភិរក្សសតើវប្រភេទដ៍កម្រនោះផងដែរ។ ហើយយើងសង្ឃឹមថាការដែលសហការគ្នាដ៍ល្អនេះ និងនៅតែបន្តទៅថ្ងៃអនាគត់ ហើយសត្វប្រភេទ​ដ៍កម្រនេះ និងមានការកើនឡើងជាប្រចាំផងដែរ។ សូមអរគុណ!

Post a Comment

0 Comments