ថ្ងៃចេញផ្សាយ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០: រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម (ខៀវ កាញារីទ្ធ) រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឧកញ៉ា (កែវ ម៉ាលី) ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី (សាយ ឈុំ) ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពដែលស្ថិតនៅវិមានខុនដូកែវចរណៃ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមអរគុណ!



0 Comments