ក្រុមបាតុករថៃ ទាមទារឲ្យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា លាលែងពីតំណែង...

ថ្ងៃចេញផ្សាយ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០: ក្រុមបាតុករថៃបានជួបជុំគ្នាជាថ្មីដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា លាលែងពីតំណែង រំលាយសភា និង កែទម្រង់ស្ថាប័នមហាក្សត្រដ៏មានឥទ្ធិពល។បាតុករទាំងអស់រំពឹងថា> នឹងមានអ្នកចូលរួមច្រើនជាង6ម៉ឺននាក់ ដែលជាចំនួនដ៏ច្រើនក្នុងពេលប៉ុន្មានឆ្នាំកន្លងមក។ អាជ្ញាធរថៃក៏បានទ្រាមកំលាំងប៉ូលិសជាច្រើនដើម្បីគ្រប់គ្រងស្ថានការណ៍ផងដែរ។ ទីជួបជុំដំបូងរបស់ក្រុមបាតករវ័យក្មេង ទីធ្លាសាកលវិទ្យាល័យ Thammasat។ Thammasat ជាទីតាំងនិមិត្តរូបនៃការប្រឆាំងរដ្ឋាភិបាលថៃជាច្រើនជំនាន់មកហើយ។ ក្រុមបាតុករ រំពឹងជួបជុំគ្នាទ្រង់ទ្រាយធំនៅទីលាន Sanam Luang ក្បែររាជវាំងថៃ ហើយទំនងជាស្ថិតនៅទីនោះមួយយប់ មុនដង្ហែរក្បួនទៅវិមានរដ្ឋាភិបាល។ មិនមានការផ្លាស់ប្ដូរគោលបំណងនៃការជួបជុំនេះឡើយ គឺនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ត្រូវតែលាលែង សភាត្រូវតែរំលាយ រដ្ឋធម្មនុញ្ញត្រូវតែសរសេរឡើងវិញ ហើយស្ថាប័នមហាក្សត្រ ត្រូវតែកែទម្រង់ឲ្យសមស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ បាតុករដែលជានិស្សិតមកពីសាកលវិទ្យាល័យ Thammasat រំពឹងថា> អាចមានអ្នកចូលរួមក្នុងការតវ៉ាពេលចំនួន៤-៥ម៉ឺននាក់ ដែលមានចំនួនច្រើនជាងការជួបជុំកាលពីខែសីហាកន្លងមក។ កម្លាំងប៉ូលិសថៃប្រមាណជា១ម៉ឺននាក់ នឹងត្រូវពង្រាយនៅជុំវិញតំបន់ដែលមានបាតុករ។ នៅវិមានរដ្ឋាភិបាលវិញ ឡានទឹកចំនួន៤គ្រឿង ត្រូវបានដាក់ប្រចាំការក្រែងលោមានសភាពការណ៍អាសន្ន។ បើយោងទៅតាមការផ្សាយរបស់សារព័ត៌មាន The Nation។ ការបាតុកម្មលើកនេះ នឹងត្រូវបានមើលឃើញថា ជាការសាកល្បងមួយសម្រាប់បាតុករផង និង សម្រាប់រដ្ឋាភិបាល លោក ប្រាយុទ្ធ ផងដែរ។ នេះជាការតវ៉ាមួយដែលចង់បង្ហាញថា> ពួកគេមានកម្លាំងតស៊ូមោះមុតកម្រិតណា ខណៈការជួបជុំកន្លងមក មិនមានមេដឹកនាំច្បាស់លាស់ឡើយ ដោយការតវ៉ានានា មានអ្នករៀបចំផ្សេងគ្នាដែរ។ វាក៏ជាការធ្វើតេស្តការអត់ធ្មត់របស់រដ្ឋាភិបាល ដែលរងសម្ពាធកាន់តែខ្លាំងពីប្រជាជនដែលមិសប្បាយចិត្តនឹងអ្នកដឹកនាំបច្ចុប្បុន្ន។ សូមអរគុណ!

Post a Comment

0 Comments