ថ្ងៃចេញផ្សាយ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០: បងប្រុស(សុវណ្ណ រិទ្ធី)ដែលជាអតីតអគ្គនាយកនៃអង្គភាព (TVFB) បន្ទាប់ពីមានការឃុំខ្លួនអស់រយៈពេល ៥ខែ ២៨ថ្ងៃ ដោយការចោទប្រកាន់ពីបទបង្ហោះ Video Clip ញុះញង់ និងបំពុលសង្គមផងដែរនោះ ពេលនេះត្រូវបានតុលាការសម្រេចដោះលែងអោយមានសេរីភាពឡើងវិញហើយ នេះបើយោងទៅតាមការបញ្ជាក់ពីមន្រ្តីតុលាការ។ ដោយតុលាការសម្រេចឃុំខ្លួន បងប្រុស(សុវណ្ណ រិទ្ធី)ដែលជាអតីតអគ្គនាយកនៃអង្គភាព (TVFB) ក្នុងពន្ធនាគារត្រឹមតែ ៥ខែ ២៨ថ្ងៃតែប៉ុណ្ណោះ និងទោសដែលនៅសល់ ត្រូវបានភ្ជួ។ (ទោសដែលតុលាការកាត់ក្ដីសម្រេចសរុប១៨ខែ និងអនុវត្តជាក់ស្ដែងត្រឹមតែ ៥ខែ ២៨ថ្ងៃតែប៉ុណ្ណោះ) ដូច្នេះ បើគិតតាំងពីថ្ងៃចាប់ខ្លួនរហូតមកដល់ពេលនេះ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ គឺបងប្រុស(សុវណ្ណ រិទ្ធី)ត្រូវបានតុលាការសម្រេចដោះលែងអោយមានសេរីភាពឡើងវិញហើយ! សូមអបអរសាទរ!

0 Comments