ថ្ងៃចេញផ្សាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០: កាលវិភាគការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ ក្រសួងអប់រំ កាលពីថ្ងៃទី៩ ខែតុលា បានប្រកាសតារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងបាក់ឌុប សម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ កាលវិភាគ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២០នេះ ត្រូវបានបែងចែកជាពីរថា្នក់ គឺថា្នក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា, រូបវិទ្យា, ភាសាបរទេស, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គម មានផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា, ភាសាបរទេស, សីលធម៌ ពលរដ្ឋវិជ្ជា, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។ សូមអរគុណ!


0 Comments