ថ្ងៃចេញផ្សាយ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០: ក្រុមកសិករខេត្តស្ទឹងត្រែង បានស្នើសុំឱ្យគណៈកម្មការផ្សាររៀបចំឱ្យមានទីកន្លែង លក់ដូរផង ព្រោះពួកគាត់បានធ្វើការផ្លាស់ប្តូរទម្លាប់ដាំដុះ មកអនុវត្តតាមបច្ចេកទេសកសិកម្ម ហើយទទួលបានផលល្អ តែពិបាករកកន្លែងលក់ដូរណាស់។ ដូចឆ្នេះ ក្រុមកសិករបានស្នើសុំឱ្យគណៈកម្មការផ្សាររៀបចំឱ្យមានទីកន្លែងលក់ដូរសម្រាប់ពួកគាត់ផង។
ក្រុមកសិករបាននាំគ្នាបង្កើតសួនបន្លែប្រចាំគ្រួសារ និងនាំគ្នាដាំបន្លែបានច្រើនមុខ តែនៅពេល នាំយកមកលក់នៅទីផ្សារសាមគ្គីស្ទឹងត្រែង ពិបាករកកន្លែងដាក់លក់។
លោកស្រីបន្តថា> បងប្អូនកសិករយើងបានជួលមុខផ្ទះប្រជាពលរដ្ឋលក់ ក្នុងមួយថ្ងៃ១៥.០០០ទៅ២០.០០០រៀល ហើយខ្លះទៀតដាក់លក់នៅតាមដងផ្លូវ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយគាប់ជួនសមត្ថកិច្ច ដេញអូសរាត់រាយក៍មាន នេះជាការលើកឡើងរបស់បងប្អូនកសិករផ្ទាល់។ សូមអរគុណ!

0 Comments