ថ្ងៃចេញផ្សាយ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០: បងប្រុសម្នាក់មានឈ្មោះ (សោម សីហា) មានអាយុ២៦ឆ្នាំ ជាអ្នកខេត្តកំពង់ឆ្នាំង បានផលិតបានម៉ាស៊ីនភ្លើងដែលអាចដំណើរបានរហូតដល់ ១៥ម៉ោងក្នុងមួយថ្ងៃ ដោយមិនចាំបាចប្រើ(ប្រេងឥន្ទនៈ) (សាំង) (ម៉ាស៊ូត) និង (ចរន្តអគ្គិសនី)ឡើយ។ បងប្រុសបានបន្ថែមទៀតថា> គោលបំណងបង្កើតម៉ាស៊ីនភ្លើងនេះឡើង គឺដើម្បីជួយលើកកម្ពស់វិស័យកសិកម្មកម្ពុជា ជាពិសេស ផ្នែកវារីវប្បកម្ម ដែលអាចជួយកាត់បន្ថយការចំណាយថាមពលអគ្គិសនីដលកសិករ និង អាចជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។ បងប្រុសបានបញ្ជាក់យ៉ាងច្បាស់ថា> ម៉ាស៊ីនភ្លើងបង្កើតថាមពលដោយខ្លួនឯងនេះ គឺ ដំណើរការឡើងដោយមិនឮសំឡេង ហើយមិនបញ្ចេញផ្សែងឡើយ។គាត់បានបន្ថែមថា> បានរៀបចំ និងកំណត់ម៉ាស៊ីនភ្លើងនេះ ឱ្យដំណើរការតែ១៥ម៉ោងប៉ុនណុះក្នុងមួយថ្ងៃ ដើម្បីរក្សាគុណភាពម៉ាស៊ីនដើម្បីអោយប្រើប្រាស់បានយូរ និង មិនឆាប់ខូច។ ប៉ុន្តែម៉ាស៊ីនភ្លើងនេះ ក៏អាចប្រើប្រាស់២៤ម៉ោង លើ២៤ម៉ោងបានផងដែរ។ ម៉ាស៊ីនភ្លើងប្រភេទនេះ គឺអាចប្រើប្រាស់បានគ្រប់វិស័យ ជាពិសេស លើវិស័យកសិកម្ម សម្រាប់ប្រជាកសិករដែលរស់នៅតំបន់ដាច់ស្រយាល ដែលមិនមានប្រព័ន្ធអគ្គិសនីរដ្ឋទៅដល់។ បងប្រុសបានបញ្ជាក់ទៀតថា> ការផលិតម៉ាស៊ីនភ្លើងនេះ បានចំណាយអស់រយៈពេលប្រហែលជា ១ឆ្នាំ ដើម្បីស្រាវជ្រាវ និងចំណាយថវិកាអស់ប្រហែលជា ៧០០០ដុល្លារ ដើម្បីសម្រេចជោគជ័យនៃការបង្កើតម៉ាស៊ីនភ្លើងដើរថាមពលដោយខ្លួនឯងនេះ។ សូមអរគុណ!


0 Comments