ថ្ងៃចេញផ្សាយ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០: បើយោងទៅតាមគេទំព័រអន្តរជាតិ (Worldometer) បានបង្ហាញអំពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុស កូវីដ១៩ គិតត្រឹមម៉ោង ៧:៣០ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា> ចំនួនអ្នកឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់ ៤៥,៣០១,០៤៤ករណី ហើយក្នុងនោះសរុបមនុស្សស្លាប់មានចំនួន ១,១៨៥,៦២៩នាក់ និងជិត ៣៤លាននាក់ បានជាសះស្បើយឡើងវិញ។
ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៥លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ជាង ៩.២លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣ម៉ឺននាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីចំនួន ៨៥,៨២២ករណី និងស្លាប់ជិត ១ពាន់នាក់។
គួររម្លឹកផងដែរថា តាមតួរលេខចេញពី (Worldometer) ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ។ សូមអរគុណ!


0 Comments