ថ្ងៃចេញផ្សាយ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០: ព្រឹកថ្ងៃអាទិត្យ យទី១១ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកជំនន់តាមបណ្តាឃុំមកដល់ត្រឹមម៉ោង១២ៈ០០ថ្ងៃត្រង់មានដូចខាងជា ១. ឃុំកាំងចាម ទឹកជំនន់, ភូមិកែសលិចផ្ទះ៤៥ខ្នងផ្ទះ, ៤៥គ្រួសារមនុស្ស១៣៥នាក់, ភូមិដូងចំនួន២០ខ្នងផ្ទះ, ២០គ្រួសារ. ពុំទាន់ទទួលបានចំនួនមនុស្សទេ។ ២. ឃុំស្រែឫស្សី, ភូមិស្រែឫស្សីលិចផ្ទះ១៧ខ្នងផ្ទះ, ១៧គ្រួសារមនុស្ស៧៣នាក់, ភូមិអន្លង់ក្រមួនលិចផ្ទះ៤៥ខ្នងផ្ទះ, ៦៧គ្រួសារមនុស្ស២៤០នាក់។ ដោយឡែកឃុំចំនួន០៣។ ឃុំចម្ការលើ, អន្លង់ភេ, អន្លង់ជ្រៃ តាមរបាយការណ៍បឋមពីប៉ុស្តិ៍ថា តាមភូមិដែលលិចទឹកកាលពីម្សិលម៉ិញរហូតមកដល់ព្រឹកនេះ គឺឃើញថាស្រកតិចនៅឡើយ។ ចំពោះទឹកលិចនេះពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ចំពោះផលប៉ះពាល់ផ្សេងៗ នៅមិនទាន់មានរបាយការណ៍ជាក់លាក់នៅឡើយទេ។ ព្រឹកថ្ងៃនេះដែរលោកអភិបាលខេត្ត ក៏បានចុះទៅឃុំចម្ការលើដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់នេះផងដែរដែរ។ សូមអរគុណ!


0 Comments