ភ្ញៀវទេសចរ នៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺមានភ្ញៀវទេសចរចំនួនប្រមាណ ៣៨.៦៥០នាក់

ថ្ងៃចេញផ្សាយ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០: ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផងដែរនោះ គឺមានភ្ញៀវទេសចរចំនួនប្រមាណ ៣៨.៦៥០នាក់ បានទៅដើរលេងកំសាន្ដនៅទីនោះ នេះបើតាមសេចក្តីរាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តសៀមរាប។  ប្រភពដដែលបានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែតុលារ ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសមានចំនួន ៦៤៣នាក់ ថយចុះ ៨៦,៥៤% បើប្រៀបធៀបទៅនឹងរយះពេលដូចគ្នាទៅឆ្នាំ២០១៩ មានចំនួន ៤.៧៧៨នាក់។ ប្រភពដដែលបានអះអាងថា ភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ៣៨.០០០នាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរ មានចំនួនប្រមាណ ១៨.០០០នាក់ និងប្រហែលជា ២០.០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា និងរមណីយដ្ឋានផ្សេងៗទៀតផងដែរ។ សូមអរគុណ!

Post a Comment

0 Comments