ថ្ងៃចេញផ្សាយ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០: ភ្លៀងធ្លាក់ប៉ុន្មានមេ បណ្ដាលអោយតាមខេត្តមួយចំនួន ត្រូវរងគ្រោះដោយសារតែទឹកជំនន់លិចយ៉ាងធ្ងន់ធ្ងរ និងបានបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋអស់ជាច្រើន។ ទន្ទឹមនឹងនោះស្ថានភាពទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ បានបង្កផលប៉ះពាល់ចំនួន ៤ស្រុក ១ក្រុង ហើយខណៈចរាចរណ៍រថយន្តធុនធំត្រូវផ្អាកទាំងស្រុង ត្រង់គីឡូម៉ែត្រលេខ១៨៦ ផ្លូវជាតិលេខ៥នៅក្នុងខេត្តពោធិ៍សាត់ផងដែរ។ សូមអរគុណ!


0 Comments