ថ្ងៃចេញផ្សាយ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០: កិច្ចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ឯកឧត្តម ឧត្តមសេនីយ៍ទោ (ម៉ែន លី) ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត (នេត សាវឿន) អគ្គស្នងការនគរបាលជាតិ តំណាងអោយ សម្តេចក្រឡាហោម (ស ខេង) ឧបនាយករដ្ឋមន្ត្រី នៃក្រសួងមហាផ្ទៃ ឯកឧត្តម (ឈុន ឈន់) ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម (សុខ លូ) អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ឯកឧត្តម ឧត្តមសេនីយ៍ទោ (ម៉ែន លី) ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ។ សូមអរគុណ!

0 Comments